កម្មវិធីសិក្សាអំពីសុជីវធម៌
សុជីវធម៌ពេលទទួលទាន
អាហារបែបផ្លូវការ
ការទទួលទានអាហារគឺជាផ្នែកសំខាន់មួយនៃការរស់នៅហើយក៏ជាវិធីដ៏សាមញ្ញបំផុតមួយដែលបុគ្គលគ្រប់រូបអាចទំនាក់ទំនងគ្នាទៅវិញទៅមកគឺនៅពេលទទួលទានអាហារជាមួយគ្នា។
» ព័ត៌មានបន្ថែម
សុជីវធម៌ពេលធ្វើដំណើរ
សព្វថ្ងៃនេះការធ្វើដំណើរទៅក្រៅប្រទេសត្រូវបានធ្វើឡើងជាញឹកញាប់។ កាយវិការនិងឥរិយាបទសមរម្យនៃការធ្វើដំណើរអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្វាគមន៍គ្រប់ទីកន្លែងដែលអ្នកទៅ។
ក្រមសីលធម៌វប្បធម៌
វគ្គសិក្សានេះធ្វើឡើងជុំវិញតម្រូវការសម្រាប់ជនបរទេស ការគោរពនិងយល់ដឹងពីទំនៀមទំលាប់
របស់ប្រទេសនិមួយៗបង្កើនការទំនាក់ទំនងដ៏ល្អប្រសើរ។
» ព័ត៌មានបន្ថែម
សុជីវធម៌ផ្នែកធុរកិច្ច
លក្ខណៈពិសេសនៃសិក្ខាសាលានេះនឹងផ្តល់ឱ្យអ្នកចូលរួមនូវចំណុចបន្ថែមនៅក្នុងផ្នែកនៃសុជីវធម៌ដែលជារឿយៗត្រូវបានមើលរំលង ប៉ុន្តែមានសារៈសំខាន់។
ហេតុអ្វីត្រូវសិក្សាជាមួយយើង?
វិធីសាស្រ្តបណ្តុះបណ្តាល
វគ្គសិក្សាសុជីវធម៌ប្រកបដោយគុណតម្លៃ ជាមួយទ្រឹស្តី បទពិសោធន៍ ការងារជាក្រុម និងវគ្គសំណួរចម្លើយ។ ទ្រឹស្ដីជួយផ្តល់ចំណេះដឹងជាមូលដ្ឋាន ខណៈពេលដែលបទពិសោធន៍ជួយពង្រឹងជំនាញជាក់ស្តែង។ ការងារជាក្រុមជម្រុញឱ្យមានកិច្ចសហការ និងទស្សនវិស័យចម្រុះ។
ការរំលឹកឡើងវិញ និងសំណួរចម្លើយ អនុញ្ញាតឱ្យការអនុវត្តការរៀនសូត្រ និងស្រាយបំភ្លឺរាល់ចម្ងល់ទាំងឡាយនៅពេលបញ្ចប់វគ្គ។ វិធីសាស្រ្តនេះធានាបាននូវការយល់ដឹងទូលំទូលាយអំពីសុជីវធម៌ ដែលអាចឱ្យបុគ្គលម្នាក់ៗទទួលស្គាល់ថាខ្លួនជាផ្នែកមួយនៃសង្គម និងវិជ្ជាជីវៈចម្រុះ ប្រកបដោយភាពជឿជាក់ និងសម្រាប់រក្សាសណ្តាប់ធ្នាប់នៃវប្បធម៌ក្នុងសង្គម។
ទ្រឹស្តីនៃសុជីវធម៌
គ្រូឧទ្ទេសនឹងណែនាំពីចំណុចសំខាន់ៗនៃវគ្គសិក្សា ដោយផ្តោតលើទ្រឹស្តីនៃសុជីវធម៌ រឿងសំខាន់ៗដែលត្រូវពិចារណា ជាមួយនិងព័ត៌មានច្បាស់ៗលើ វគ្គសិក្សាសុជីវធម៌នេះ។
វីដេអូណែនាំ
ក្នុងអំឡុងពេលនៃវគ្គសិក្សា យើងប្រើប្រាស់វីដេអូបង្រៀន ដែលបង្កើតឡើងជាពិសេសសម្រាប់សិស្សឬសិក្ខាកាមរបស់យើង។ តាមរយៈវីដេអូនេះ អ្នកចូលរួមនឹងឃើញសកម្មភាពដែលនឹងត្រូវបានអនុវត្តតាមដំណាក់កាលនីមួយៗ។
ការអនុវត្ត
បន្ទាប់ពីសិក្សាទ្រឹស្តី សិក្ខាកាមត្រូវអនុវត្តផ្ទាល់ ដើម្បីអោយប្រាកដ និងយល់ច្បាស់ពីដំណាក់កាលនិមួយៗ។ ដំណាក់កាលនេះថ្នាក់រៀនត្រូវបង្កើតជាក្រុមផ្សេងៗដើម្បីធ្វើការអនុវត្ត។
ការអនុវត្តជាក្រុម
តាមរយៈការសន្ទនាបើកចំហ សម្រាប់សំណួរ ចម្លើយសិក្ខាកាមឬអ្នកចូលរួមនឹងពិភាក្សាអំពីអ្វីដែលពួកគេបានរៀននឹងអាចអនុវត្តបានភ្លាមៗចំពោះជីវិតអាជីពនិងបទពិសោធន៌ផ្ទាល់ខ្លួនរបស់ពួកគេ។ ការចែករំលែកនេះជាអត្ថប្រយោជន៍ចម្បងដែលពួកគេអាចទទួលបានពីគ្នាទៅវិញទៅមក។
វគ្គសិក្សាបន្ទាប់
ជូនដំណឹងនៅពេលក្រោយ!
វគ្គបណ្តុះបណ្តាល
សម្រាប់ក្រុមហ៊ុន
អាសយដ្ឋាន
ជាន់ទី៣ អគារលេខ ២៣ ផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ម៉ោងការងារ
ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ម៉ោង ៩ព្រឹក ដល់ ៥ល្ងាច
ទំនាក់ទំនងមកយើងខ្ញុំ
+855 11 431 007
រៀបចំការសិក្សា ឱ្យស្របតាមតម្រូវការរបស់អ្នក!
សូមទំនាក់ទំនងមកយើងខ្ញុំប្រសិនបើលោកអ្នកមានតម្រូវការជាក់លាក់។
កម្មវិធីសិក្សាអាចប្រែប្រួលនិងសម្របតាមតម្រូវការរបស់លោកអ្នក។
សារអេឡិចត្រូនិក
info@etiquettefoodandtravel.com