loader image

យើងជានរណា?

សុជីវធម៌ក្នុងការទទួលទាននិងធ្វើដំណើរ ផ្តល់ជូននូវការបណ្តុះបណ្តាលដែលនាំអោយអ្នកចូលរួមអាចបង្កើនឱកាសការងារនិងបង្កើតទំនាក់ទំនងប្រកបដោយទំនុកចិត្ត ដែលនាំឱ្យលោកអ្នកមានភាពរីកចម្រើនទាំងក្នុងជីវិត ការងារ និងទំនាក់ទំនងក្នុងសង្គម។

ការរួមបញ្ចូលសិល្បៈ និងការអប់រំ

សុជីវធម៌ គឺជាទម្រង់សិល្បៈមួយដែលយើងអាចបន្តកែលម្អតាមរយៈការអប់រំ ដោយរួមបញ្ចូលគ្នារវាងការច្នៃប្រឌិត និងសោភ័ណភាព ជាមួយនឹងទិដ្ឋភាពអប់រំនៃការយល់ដឹងអំពីច្បាប់ និងដំណើរការនៃសង្គម។

តាមរយៈការររួមបញ្ចូលគ្នានៃទិដ្ឋភាពទាំងពីរនេះ សុជីវធម៌ក្លាយជាមធ្យោបាយនៃការលើកកម្ពស់សេចក្តីថ្លៃថ្នូរបស់បុគ្គល ការចូលរួមក្នុងសង្គមប្រកបដោយប្រសិទ្ធភាព ការយល់ដឹងអំពីអាកប្បកិរិយា និងការអប់រំរបស់មនុស្ស។

សុជីវធម៌ ការទទួលទានអាហារ និងការធ្វើដំណើរ

យើងរស់នៅក្នុងពិភពដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក រវាងវប្បធម៌ សាវតា និងបទពិសោធន៍ ។ ទំនាក់ទំនងទាំងនេះត្រូវបានកសាង និងពង្រឹងតាមរយៈការគោរព និងការជឿទុកចិត្ត ដែលបង្ហាញតាមរយៈការអប់រំ ត្រឹមត្រូវ។

សព្វថ្ងៃនេះ ជំនាញដ៏សំខាន់មួយត្រូវបានបង្កើត គឺសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នា។ ការកសាងទំនាក់ទំនង ដើម្បីអាចភ្ជាប់ភាគីទាំងពីរឱ្យមានភាពល្អប្រសើរក្នុងការធ្វើដំណើរផ្លូវការ ឬក្រៅផ្លូវការ ឬពេលទទួលទានអាហារ ដែលធ្វើឱ្យមនុស្សជោគជ័យ ហើយធ្វើឱ្យអ្នកដទៃមានទំនោរចង់មានទំនាក់ទំនងកាន់តែរឹងមាំជាមួយដៃគូសហការ។ ចំណេះដឹងសុជីវធម៌ក្នុងការធ្វើដំណើរ និងការទទួលទានអាហារផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូបនៅក្នុងសង្គម និងដល់យើងផ្ទាល់ ពេញមួយជីវិត។

ការបង្កើនទំនាក់ទំនង

កាយវិការសមរម្យនិងវាចាពីរោះពិសាពេលប្រាស្រ័យទាក់ទងជាមួយអ្នកដ៏ទៃនិងអ្នកជុំវិញខ្លួនយើងដែលសង្គមទទួលស្គាល់និងឱ្យតម្លៃ តាំងពីការណែនាំខ្លួនដំបូង និងការបង្កើតទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួន បង្ហាញអោយឃើញពីការអភិវឌ្ឍនៃរបៀបរបបទំនាក់ទំនង។

ផ្តល់ឱ្យខ្លួនអ្នកនូវឥទ្ធិពលដោយការកសាងទំនុកចិត្ត និងការគោរពខ្លួនឯង។ សិក្សាពីរបៀបបង្កើនទំនុកចិត្តរបស់ខ្លួន និងទទួលការគោរពក្នុងពេលតែមួយ ជាមួយការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។

ចក្ខុវិស័យរបស់យើង

អភិវឌ្ឍន៌មនុស្ស បង្កើនភាពជឿជាក់ និងជួយជំរុញអោយមនុស្សស្គាល់ពីតម្លៃខ្លួនឯងកាន់តែច្បាស់។

អាសយដ្ឋាន

ជាន់ទី៣ អគារលេខ ២៣ ផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា

ម៉ោងការងារ

ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ម៉ោង ៩ព្រឹក ដល់ ៥ល្ងាច

ទំនាក់ទំនងមកយើងខ្ញុំ

+855 11 431 007

រៀបចំការសិក្សា ឱ្យស្របតាមតម្រូវការរបស់អ្នក!

សូមទំនាក់ទំនងមកយើងខ្ញុំប្រសិនបើលោកអ្នកមានតម្រូវការជាក់លាក់។

កម្មវិធីសិក្សាអាចប្រែប្រួលនិងសម្របតាមតម្រូវការរបស់លោកអ្នក។

សារអេឡិចត្រូនិក

info@etiquettefoodandtravel.com

9 + 13 =

Please complete the operation requested above before to submit your message.

Partners

© 2023 Etiquette Food and Travel - A project managed by Shift360 Advisory Services Co., Ltd