loader image

វគ្គសិក្សា

កម្មវិធីសុជីវធម៌នៃការទទួលទានអាហារ និងធ្វើដំណើរ “Etiquette Food & Travel”ជាវគ្គសិក្សាដែលបង្កើតឡើងដោយលោកសាស្ត្រាចារ្យ Phillippe Lichtfus។

វគ្គសិក្សាទាំងនេះគឺសម្រាប់អ្នកដែលចង់បង្កើនទំនុកចិត្តដែលប្រកបដោយផាសុកភាព នៅពេលចូលរួមពិធីជប់លៀងអាហារពេលល្ងាចផ្លូវការ ជួបជាមួយនាយក នាយកប្រតិបត្តិ និងអ្នកគ្រប់គ្រង ព្រមទាំងការចូលរួមជាមួយអ្នកការទូត និងមន្ត្រីរដ្ឋាភិបាល។

Philippe Lichtfus បានបង្កើតកម្មវិធីបណ្តុះបណ្តាលទាំងអស់សម្រាប់ Etiquette Food & Travel ។ គាត់បានមើលខុសត្រូវលើការផលិតនូវវីដេអូផ្តាច់មុខដែលយើងប្រើប្រាស់ក្នុងពេលបណ្តុះបណ្តាល។

គោលបំណងនៃវគ្គបណ្តុះបណ្តាលសុជីវធម៌

សុជីវធម៌សម្រាប់ធុរកិច្ចដើរតួនាទីសំខាន់ក្នុងវិជ្ជាជីវៈ តាមការណែនាំ ការប្រព្រឹត្ត ទោះផ្លូវការ ឬក្រៅផ្លូវការ ដោយសង្កត់ធ្ងន់លើការពិចារណា និងការគោរពចំពោះអ្នកដទៃ។ ជួយបង្កើនកេរ្តិ៍ឈ្មោះ បង្កើតការជឿទុកចិត្ត និងបង្កើតអ្នកជំនាញប្រកបដោយការគោរពពីអ្នកជុំវិញ។

សង្គមដែលប្រកាន់ខ្ជាប់នៅប្រពៃណីទំនៀមទំលាប់ តែងតែផ្សារភ្ជាប់ជាមួយនឹងសុជីវធម៌ដែលមិនអាចខ្វះបាន កត្តានេះហើយដែលធ្វើអោយយើងត្រូវយល់ដឹងពីសុជីវធម៌ ឥរិយាបទនិងអាកប្បកិរិយាសមរម្យ ទោះជានៅក្នុងការជួបគារវកិច្ច ឬសំដែងការគួរសម ក្នុងពិធីផ្លូវការនិងក្រៅផ្លូវការ និងនៅក្នុងកាលៈទេសៈណាក្តី បង្ហាញអោយបុគ្គលនោះឃើញពីភាពម្ចាស់ការ អាចបត់បែនបានគ្រប់ស្ថានការណ៍យ៉ាងស្ទាត់ជំនាញ។ ក្នុងកម្រិតមូលដ្ឋាន ការប្រើប្រាស់សុជីវធម៌បានត្រឹមត្រូវរមែងតែងទទួលបានការកោតសរសើរ។ ជាងនេះទៅទៀត ការបង្ហាញអាកប្បកិរិយាសមរម្យជួយដល់ការរីកចំរើនអាជីព និងឱកាសការងារ ក៏ដូចជាការពង្រឹងកេរ្តិ៍ឈ្មោះរបស់ស្ថាប័នឬរបស់អ្នកផ្ទាល់។

ក្រមសុជីវធម៌ក្នុងវិស័យធុរកិច្ចគឺមានសារៈសំខាន់មិនអាចកាត់ថ្លៃបានឡើយ។បុគ្គលដែលមានសុជីវធម៌ល្អ តែងតែមានភាពលេចធ្លោក្នុងចំណោមក្រុមមនុស្ស។ ពួកគេមានឯករាជ្យភាពនិងបង្កើនសេចក្តីទុកចិត្តពីមជ្ឈដ្ឋានជុំវិញខ្លួន ដើម្បីជាប្រយោជន៍ក្នុងការបំពេញការងារ ក្នុងនោះផងដែរពួកគេតែងតែបង្ហាញឥរិយាបទគួរសមពីខាងក្នុងខ្លួន បង្កើតទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ ចាប់ផ្តើមពីការ គោរពគ្នាទៅវិញទៅមក និងបង្កើតលក្ខខណ្ឌការងារច្បាស់លាស់ ទំនុកចិត្ត និងមានប្រសិទ្ធភាព។

 នៅពេលដែលអ្នកជំនាញ និងមិត្តរួមការងារត្រូវបានបង្ហាញការគោរពនិងយោគយល់គ្នា ពួកគេបំពេញការងាររបស់ពួកគេបានប្រសើរជាងមុន និងធ្វើឱ្យទំនាក់ទំនងជាមួយអតិថិជនក៏ប្រសើរឡើងយ៉ាងខ្លាំង ដែលចុងក្រោយជំរុញឱ្យមានបរិយាកាសការងារល្អ និងបង្កើនផលិតភាព។

.

កម្មវិធីសិក្សាអំពីសុជីវធម៌

សុជីវធម៌ពេល
ទទួលទានអាហារផ្លូវការ

ការទទួលទានអាហារគឺជាផ្នែកសំខាន់មួយនៃការរស់នៅ ហើយក៏ជាវិធីដ៏សាមញ្ញបំផុតមួយដែលបុគ្គលគ្រប់រូបអាចទំនាក់ទំនងគ្នាទៅវិញទៅមកគឺនៅពេលទទួលទានអាហារជាមួយគ្នា។

ស្វែងយល់បន្ថែមពីកម្មវិធីសិក្សា

សុជីវធម៌ពេល
ធ្វើដំណើរ

ដោយសារទំនាក់ទំនងជាមួយពិភពលោកមានការកើនឡើង ការធ្វើដំណើរសម្រាប់អាជីវកម្មគឺជារឿងចាំបាច់។ កាយវិការនិងឥរិយាបទបង្ហាញការគោរពនិងការគួរសមចំពោះអ្នកដ៏ទៃ។

ក្រមសុជីវ

ធម៌វប្បធម៌

សុជីវធម៌ទូទៅសម្រាប់ការប្រើប្រាស់ក្នុងសង្គមកម្ពុជា ត្រូវបានរៀបចំឡើងជុំវិញតម្រូវការរបស់ជនបរទេសដែលកំពុងរស់នៅ ឬធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា។

សុជីវធម៌ផ្នែកធុរកិច្ច

វគ្គសិក្សារយៈពេលមួយថ្ងៃរៀបចំឡើងដើម្បីបង្រៀនអ្នកចូលរួមពីមូលដ្ឋាននៃសុជីវធម៌ និងដើម្បីជួយកសាងទំនុកចិត្តរបស់ពួកគេក្នុងការដោះស្រាយស្ថានភាពសង្គមផ្លូវការ និងក្រៅផ្លូវការ ក៏ដូចជាស្ថានភាពរសើប និងរិះគន់ដែលទាមទារឱ្យមានការយកចិត្តទុកដាក់លើការប្រើប្រាស់ក្បួនសុជីវធម៌ឱ្យបានត្រឹមត្រូវ។

ហេតុអ្វីត្រូវសិក្សាជាមួយយើង?

វិធីសាស្រ្តបណ្តុះបណ្តាល

វគ្គសិក្សាសុជីវធម៌ប្រកបដោយគុណតម្លៃ ជាមួយទ្រឹស្តី បទពិសោធន៍ ការងារជាក្រុម និងវគ្គសំណួរចម្លើយ។ ទ្រឹស្ដីជួយផ្តល់ចំណេះដឹងជាមូលដ្ឋាន ខណៈពេលដែលបទពិសោធន៍ជួយពង្រឹងជំនាញជាក់ស្តែង។ ការងារជាក្រុមជម្រុញឱ្យមានកិច្ចសហការ និងទស្សនវិស័យចម្រុះ។

ការរំលឹកឡើងវិញ និងសំណួរចម្លើយ អនុញ្ញាតឱ្យការអនុវត្តការរៀនសូត្រ និងស្រាយបំភ្លឺរាល់ចម្ងល់ទាំងឡាយនៅពេលបញ្ចប់វគ្គ។ វិធីសាស្រ្តនេះធានាបាននូវការយល់ដឹងទូលំទូលាយអំពីសុជីវធម៌ ដែលអាចឱ្យបុគ្គលម្នាក់ៗទទួលស្គាល់ថាខ្លួនជាផ្នែកមួយនៃសង្គម និងវិជ្ជាជីវៈចម្រុះ ប្រកបដោយភាពជឿជាក់ និងសម្រាប់រក្សាសណ្តាប់ធ្នាប់នៃវប្បធម៌ក្នុងសង្គម។

ទ្រឹស្តីនៃសុជីវធម៌

គ្រូឧទ្ទេសនឹងណែនាំពីចំណុចសំខាន់ៗនៃវគ្គសិក្សា ដោយផ្តោតលើទ្រឹស្តីនៃសុជីវធម៌ រឿងសំខាន់ៗដែលត្រូវពិចារណា ជាមួយនិងព័ត៌មានច្បាស់ៗលើ វគ្គសិក្សាសុជីវធម៌នេះ។

វីដេអូណែនាំ

ក្នុងអំឡុងពេលនៃវគ្គសិក្សា យើងប្រើប្រាស់វីដេអូបង្រៀន ដែលបង្កើតឡើងជាពិសេសសម្រាប់សិស្សឬសិក្ខាកាមរបស់យើង។ តាមរយៈវីដេអូនេះ អ្នកចូលរួមនឹងឃើញសកម្មភាពដែលនឹងត្រូវបានអនុវត្តតាមដំណាក់កាលនីមួយៗ។

ការអនុវត្ត

បន្ទាប់ពីសិក្សាទ្រឹស្តី សិក្ខាកាមត្រូវអនុវត្តផ្ទាល់ ដើម្បីអោយប្រាកដ និងយល់ច្បាស់ពីដំណាក់កាលនិមួយៗ។ ដំណាក់កាលនេះថ្នាក់រៀនត្រូវបង្កើតជាក្រុមផ្សេងៗដើម្បីធ្វើការអនុវត្ត។

 

ការអនុវត្តជាក្រុម

តាមរយៈការសន្ទនាបើកចំហ សម្រាប់សំណួរ ចម្លើយសិក្ខាកាមឬអ្នកចូលរួមនឹងពិភាក្សាអំពីអ្វីដែលពួកគេបានរៀននឹងអាចអនុវត្តបានភ្លាមៗចំពោះជីវិតអាជីពនិងបទពិសោធន៌ផ្ទាល់ខ្លួនរបស់ពួកគេ។ ការចែករំលែកនេះជាអត្ថប្រយោជន៍ចម្បងដែលពួកគេអាចទទួលបានពីគ្នាទៅវិញទៅមក។

វគ្គបណ្តុះបណ្តាល
សម្រាប់ក្រុមហ៊ុន

វគ្គសិក្សាបន្ទាប់

ជូនដំណឹងនៅពេលក្រោយ!

អាសយដ្ឋាន

ជាន់ទី៣ អគារលេខ ២៣ ផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា

ម៉ោងការងារ

ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ម៉ោង ៩ព្រឹក ដល់ ៥ល្ងាច

ទំនាក់ទំនងមកយើងខ្ញុំ

+855 11 431 007

រៀបចំការសិក្សា ឱ្យស្របតាមតម្រូវការរបស់អ្នក!

សូមទំនាក់ទំនងមកយើងខ្ញុំប្រសិនបើលោកអ្នកមានតម្រូវការជាក់លាក់។

កម្មវិធីសិក្សាអាចប្រែប្រួលនិងសម្របតាមតម្រូវការរបស់លោកអ្នក។

សារអេឡិចត្រូនិក

info@etiquettefoodandtravel.com

9 + 2 =

Please complete the operation requested above before to submit your message.

Partners

© 2023 Etiquette Food and Travel - A project managed by Shift360 Advisory Services Co., Ltd