Etiquette Food and Travel is honored to deliver the courses developed by Mr. Philippe Lichtfuss.
Philippe Lichtfus
គ្រូបង្គោលពិធីការសម្រាប់ស្ថាប័នសាធារណៈ និងឧស្សាហកម្មប្រណីត ។
Philippe Lichtfus បានបង្កើតកម្មវិធីបណ្តុះបណ្តាលទាំងអស់សម្រាប់ Etiquette Food & Travel ។ គាត់បានមើលការខុសត្រូវលើការផលិតនូវវីដេអូផ្តាច់មុខដែលយើងប្រើប្រាស់ក្នុងពេលបណ្តុះបណ្តាល។
ក្នុងឆ្នាំ ២០១៤ លោក Philippe Lichtfus បានបង្កើត Savemius academy ដែលជារចនាសម្ព័ន្ធនាំផ្លូវដល់ការរៀនពីសុជីវធម៌បារាំង និង សីលធម៌រស់នៅ ហើយគាត់ក៏មិនស្ទាក់ស្ទើរក្នុងការរៀបចំឡើងវិញអោយស្របទៅតាមការផ្លាស់ប្តូរសង្គមនាសតវត្សទី ២១ ។
គាត់គឺជាអ្នកនិពន្ធសៀវភៅគំនិតនៃសិល្បៈនៃការយល់ដឹងពីសង្គម។ បើយើងប្រៀបធៀបក្នុងសម័យនេះ ការបង្រៀនរបស់គាត់អំពីសុជីវធម៌នៃការរស់នៅ គឺមានភាពតឹងរ៉ឹង ។
គោលបំណងរបស់គាត់គឺធ្វើការឆ្លុះបញ្ចាំងពីភាពពិតប្រាកដ លើវិជ្ជាសុជីវធម៌ ភាពគួរសម និង សីលធម៌រស់នៅ មានទំាងវិធីសាស្រ្ត និងការអនុវត្តដែលមានលក្ខណៈងាយស្រួលជាងមុនខណៈពេលដែលទុកចន្លោះសម្រាប់កិរិយាមាយាទ រួមមានការគោរពខ្លួនឯង អ្នកដទៃ និងសេចក្តីសណ្តោស។
គាត់ក៏ជាអ្នកជំនាញផ្នែកសុជីវធម៌រស់នៅសម្រាប់វគ្គសិក្សាអរិយធម៌បារាំងនៅ Sorbonne នៃទីក្រុងប៉ារីស ដោយសហការជាមួយ Sup de Luxe ដែលជាសុជីវធម៌សហសម័យនៅវិទ្យាស្ថាន supérieur de marketing du luxe (Sup de Luxe – EDC Paris business school) នៅទីក្រុងប៉ារីស គាត់ជាគ្រូបង្គោលវិជ្ជាសុជីវធម៌ និងពិធីការសម្រាប់ស្ថាប័នសាធារណៈ និងសម្រាប់ក្រុមហ៊ុនមួយចំនួន ជាអ្នកនិពន្ធ និងសាស្ត្រាចារ្យផងដែរ។
ជាស្ថាបនិក និងជានាយកវិទ្យាស្ថានសុជីវធម៌ Savemius Academy និងជាគ្រូបង្គោលពិធីការសម្រាប់ស្ថាប័នសាធារណៈ និងឧស្សាហកម្មប្រណីត ជាអ្នកនិពន្ធ និងសាស្ត្រាចារ្យ។ Philippe Lichtfus បង្រៀនសុជីវធម៌សហសម័យនៅ the Bachelor Luxe និងជាអ្នកបំផុសគំនិតកម្មវិធី Etiquette Food & Travel ។ ក្រោយធ្វើការជាងម្ភៃឆ្នាំក្នុងទំនាក់ទំនងសាធារណៈអន្តរជាតិ គាត់បានដាក់ខ្លួនគាត់ថាជាអ្នកដែលអាចផ្លាស់ប្តូរឥរិយាបថនៃការរស់នៅ ទោះបីមានឧបសគ្គនិងជាការពិបាកសម្រាប់គាត់ក៏ដោយ តាមរយៈការបង្កើតទំនាក់ទំនងសង្គមដ៏ឆ្លាតវៃដែលជួយក្មេង និងចាស់ឱ្យវិវឌ្ឍក្នុងភាពសាមញ្ញ និងល្អប្រពៃនៅក្នុងបរិយាកាសសង្គម-វិជ្ជាជីវៈ។
អាសយដ្ឋាន
ជាន់ទី៣ អគារលេខ ២៣ ផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ម៉ោងការងារ
ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ម៉ោង ៩ព្រឹក ដល់ ៥ល្ងាច
ទំនាក់ទំនងមកយើងខ្ញុំ
+855 11 431 007
រៀបចំការសិក្សា ឱ្យស្របតាមតម្រូវការរបស់អ្នក!
សូមទំនាក់ទំនងមកយើងខ្ញុំប្រសិនបើលោកអ្នកមានតម្រូវការជាក់លាក់។
កម្មវិធីសិក្សាអាចប្រែប្រួលនិងសម្របតាមតម្រូវការរបស់លោកអ្នក។
សារអេឡិចត្រូនិក
info@etiquettefoodandtravel.com