loader image

អំពីសុជីវធម៌

កម្មវិធីសិក្សា Etiquette Food & Travel គឺជាវគ្គបណ្តុះបណ្តាលសុជីវធម៌ដំបូង និងតែមួយគត់នៅកម្ពុជា។ យើងផ្តល់ជូននូវការបណ្តុះបណ្តាលសុជីវធម៌សម្រាប់លោកអ្នកដែលចង់ឱ្យមានភាពប្រសើរឡើងលើទំនាក់ទំនងវិជ្ជាជីវៈ និងសង្គម។​ វគ្គនេះសម្រាប់លោកអ្នកដែលមានបំណងបង្កើនទំនុកចិត្តលើខ្លួនឯងក្នុងការប្រាស្រ័យទាក់ទងទៅកាន់អ្នកដទៃទៀតនៅក្នុងស្ថាប័នតែមួយផងដែរ។

ដុសខាត់និង
បង្កើនសមត្ថភាពចំណេះជំនាញ

កាយវិការដែលគាប់ភ្នែកជាមួយនិងពាក្យសម្តីដែលប្រាស្រ័យ ទៅកាន់មនុស្សទូទៅក្នុងសង្គម បង្ហាញពីអត្តសញ្ញាណរបស់អ្នក។ នៅគ្រប់ស្ថានភាពទំនាក់ទំនង ដូចជាពេលទទួលទានអាហារក្នុងកម្មវិធីធំៗ ពិធីជប់លៀង ព្រឹត្តិការណ៍សំខាន់ៗ កិច្ចប្រជុំថ្នាក់ដឹកនាំ ឬឱកាសផ្សេងទៀត សុជីវធម៌នាំមកនូវទំនុកចិត្តដល់ខ្លួនអ្នក ភាពស្រស់ស្អាត ទំនើប និងជាយាន្តដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើការងារផ្សេងៗក្នុងសង្គម។

ប្រវត្តិនិងប្រភពដើមនៃសុជីវធម៌

អ្នកតស៊ូមតិក្រមសុជីវធម៌ Giovanna Della Casa (១៥០៣ ដល់ ១៥៥៦)បានសរសេរនិងបោះពុម្ភសៀវភៅដំបូងគេបង្អោះស្តីពីក្រមសុជីវធម៌​​ ដែលមានចំណងជើងថា Galateo ។  សៀវភៅនេះក៏មានតួនាទីជាសន្ធិសញ្ញាច្បាប់ដើមនាសម័យនោះដែលបានជះឥទ្ធិពលដល់ទ្វីបអឺរ៉ុបទាំងមូល រួមទាំង Della Casa ដែលជាកវីជនជាតិអ៊ីតាលី អ្នកនិពន្ធអំពីសុជីវធម៌ និងសង្គម អ្នកការទូត អាចារ្យ (archbishop) អ្នកប្រាជ្ញខាងច្បាប់ អ្នកស៊ើបអង្កេត និងអ្នកមានចំណេះដឹងពហុភាសា។ ដោយសារទម្លាប់ក្នុងសម័យនោះ ចំណងជើង Galateo គឺនាមត្រកូល ជាភាសាឡាតាំងរបស់មិត្តភ័ក្តិ និងគ្រូរបស់ Della Casa គឺ Galeazo Florimonte។

And just as pleasant and kind manners have the power to arouse the benevolence of those with whom we live, so, conversely, the uncouth and rude incite others to hatred and contempt for us.

សសេរដោយ Giovanni Della Casa អត្ថបទខាងលើសរសេរជាភាសាអ៊ីតាលីបុរាណដែលគេស្គាល់ថាជា “ឃ្លាជេរប្រមាថ” ហើយអត្ថន័យគឺ៖ “សុជីវធម៌ និងគុណធម៌ មានអំណាចដើម្បីដាស់តឿនសប្បុរសជនដែលយើងរស់នៅជាមួយ ផ្ទុយទៅវិញ ភាពមិនសមរម្យ និងឈ្លើយ ញុះញង់អ្នកដទៃឱ្យស្អប់ និងមើលងាយយើង”។

លោកសាស្ត្រាចារ្

Philippe Lichtfus

អ្នកជំនាញសញ្ជាតិបារាំងខាងសុជីវធម៌ និងពិធីការ

កម្មវិធីសុជីវធម៌នៃការទទួលទានអាហារ និងធ្វើដំណើរ “Etiquette Food & Travel”ជាវគ្គសិក្សាដែលបង្កើតឡើងដោយលោកសាស្ត្រាចារ្យ Phillippe Lichtfus។ 

លោកជាស្ថាបនិក និងជានាយកវិទ្យាស្ថានសុជីវធម៌ Savemius Academy និងជាគ្រូបង្គោលពិធីការសម្រាប់ស្ថាប័នសាធារណៈ និងឧស្សាហកម្មប្រណីត ជាអ្នកនិពន្ធ និងសាស្ត្រាចារ្យ។ Philippe Lichtfus បង្រៀនសុជីវធម៌សហសម័យនៅ the Bachelor Luxe និងជាអ្នកបំផុសគំនិតកម្មវិធី Etiquette Food & Travel ។ ក្រោយធ្វើការជាងម្ភៃឆ្នាំក្នុងទំនាក់ទំនងសាធារណៈអន្តរជាតិ គាត់បានដាក់ខ្លួនគាត់ថាជាអ្នកដែលអាចផ្លាស់ប្តូរឥរិយាបថនៃការរស់នៅ ទោះបីមានឧបសគ្គនិងជាការពិបាកសម្រាប់គាត់ក៏ដោយ តាមរយៈការបង្កើតទំនាក់ទំនងសង្គមដ៏ឆ្លាតវៃដែលជួយក្មេង និងចាស់ឱ្យវិវឌ្ឍក្នុងភាពសាមញ្ញ និងល្អប្រពៃនៅក្នុងបរិយាកាសសង្គម-វិជ្ជាជីវៈ។

 

Philippe Lichtfus បានបង្កើតកម្មវិធីបណ្តុះបណ្តាលទាំងអស់សម្រាប់ Etiquette Food & Travel ។ គាត់បានមើលខុសត្រូវលើការផលិតនូវវីដេអូផ្តាច់មុខដែលយើងប្រើប្រាស់
ក្នុងពេលបណ្តុះបណ្តាល។

លោក Pierre Tami,ជាគ្រូបង្គោលរបស់យើងដែល
បានសិក្សាផ្ទាល់ជាមួយលោកសាស្ត្រាចារ្យ Phillippe Lichtfus។

អាសយដ្ឋាន

ជាន់ទី៣ អគារលេខ ២៣ ផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា

ម៉ោងការងារ

ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ម៉ោង ៩ព្រឹក ដល់ ៥ល្ងាច

ទំនាក់ទំនងមកយើងខ្ញុំ

+855 11 431 007

រៀបចំការសិក្សា ឱ្យស្របតាមតម្រូវការរបស់អ្នក!

សូមទំនាក់ទំនងមកយើងខ្ញុំប្រសិនបើលោកអ្នកមានតម្រូវការជាក់លាក់។

កម្មវិធីសិក្សាអាចប្រែប្រួលនិងសម្របតាមតម្រូវការរបស់លោកអ្នក។

សារអេឡិចត្រូនិក

info@etiquettefoodandtravel.com

4 + 2 =

Please complete the operation requested above before to submit your message.

Partners

© 2023 Etiquette Food and Travel - A project managed by Shift360 Foundation